ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីបើក និងពិធីបិទសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ
ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ ០៩:៥២ ព្រឹក

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីបើក និងពិធីបិទសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីបើក និងពិធីបិទសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាង ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងពិធីបិទក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គនាយករង លោក លោកស្រី តំណាងអគ្គស្នងការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន នាយកទីចាត់ការ ហិរញ្ញវត្ថុរាជធានី ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ពន្ធនាគាររាជធានី ខេត្ត នាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សកម្មភាពប្រជាពលរដ្ឋ អញ្ជើញមកស្នើសុំសេវាលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់ភាពត្រឹមត្រូវ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សកម្មភាពប្រជាពលរដ្ឋ អញ្ជើញមកស...

១៥ កញ្ញា ២០២៥

ឯកឧត្ដម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី

ឯកឧត្ដម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី។ នៅរសៀ...

១៦ សីហា ២០២៥

សកម្មភាពក្រុមការងារមន្រ្តីជំនាញ នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះត្រួតពិនិត្យ និងស្រាវជ្រាវការងារអត្រានុកូលដ្ឋាន នៅសាលាឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ សកម្មភាពក្រុមការងារមន្រ្តីជំនាញ នាយកដ្ឋានអត្...

២១ កក្កដា ២០២២

សកម្មភាពក្រុមការងារ​នាយកដ្ឋាន​អត្រានុកូលដ្ឋាន បានចុះត្រួត​ពិនិត្យស្រាវជ្រាវលើសំបុត្រអាពាហ៍ពិពាហ៍ នៅរដ្ឋបាលស្រុកគូលែន

ខេត្តព្រះវិហារ៖ សកម្មភាពក្រុមការងារ​នាយកដ្ឋាន​អត្រានុកូលដ្ឋាន ដឹកនាំដោយលោកឡាយ គឹមសាន្ត ប្រធានការិយាល័យតាមដាន និងត្រួតពិនិត្យ បានចុះត្រួត​ពិនិត្យស្រ...

២០ ឧសភា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម