ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រនៅទីស្នាក់ការ និងសាខាផ្តល់សេវាលិខិតឆ្លងដែន
ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ២២:៥៦ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រនៅទីស្នាក់ការ និងសាខាផ្តល់សេវាលិខិតឆ្លងដែន

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រនៅទីស្នាក់ការ និងសាខាផ្តល់សេវាលិខិតឆ្លងដែន
អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃចន្ទ និងថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី២៦ ២៧ ខែមករា ឆ្នាំ២០២៦ ដើម្បីពង្រឹងការផ្តល់សេវាអត្តសញ្ញាណកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារសហការជាមួយទីស្នាក់ការ និងសាខាផ្ដល់សេវាលិខិតឆ្លងដែន ចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្ដា សាខាលិខិតឆ្លងដែនប្រចាំខេត្តបាត់ដំបង សាខាផ្តល់លិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យ និងទីស្នាក់ការផ្តល់លិខិតឆ្លងដែន ផ្សារទំនើប The Heritage Walk ប្រចាំខេត្តសៀមរាប ដើម្បីយកមកពិនិត្យ និងដោះស្រាយ។
ប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្មនេះ នឹងទទួលយកនូវរាល់មតិ យោបល់ ពាក្យបណ្តឹងទាំងអស់របស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប បន្ថែមពីលើយន្តការដែលកំពុងអនុវត្តជាប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានមន្ត្រីប្រចាំការរង់ចាំទទួលដោះស្រាយ តាមរយៈ App កម្មវិធី GDI eServices លេខទូរសព្ទប្រចាំការ ១២៧១ / ០១៧ ៨៩៨ ៩១៥ ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចុះត្រួតពិនិត្យ

សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន ចុះត្រួតពិនិត្យស្រាវជ្រាវការចុះបញ្ជីអត្រានុកូលដ្ឋានកំណើត។ រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១៤រោច ខែស្រាពណ៍...

១៦ សីហា ២០២៥

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ របស់អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ របស់អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម។ ទ...

២៧ ធ្នូ ២០២៥

1-ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង

ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជ...

២៨ តុលា ២០២៥

សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន បានចុះស្រាវជ្រាវលើកសំបុត្រអត្រានុកូលដ្ឋាន នៅខណ្ឌច្បារអំពៅ និងខណ្ឌដូនពេញ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សកម្មភាព​ក្រុមការងារ​នាយកដ្ឋានអត្រានុកូលដ្ឋាន ន...

១៤ សីហា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម