ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការចាត់បញ្ជូនមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២៥ ទៅចូលរួមវគ្គបណ្ដុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល
ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ១៨:០៩ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការចាត់បញ្ជូនមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២៥ ទៅចូលរួមវគ្គបណ្ដុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល

ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការចាត់បញ្ជូនមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២៥ ទៅចូលរួមវគ្គបណ្ដុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការចាត់បញ្ជូនមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២៥ ទៅចូលរួមវគ្គបណ្ដុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្ដម អគ្គស្នងការរង អគ្គនាយករង តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋានចំណុះនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងលោក លោកស្រីនាយ នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

អត្ថបទផ្សេងៗ

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខ...

០៨ កុម្ភៈ ២០២៣

សូមយកកូនរបស់លោកអ្នកទៅចុះបញ្ជីកំណើតនៅសាលាឃុំ សង្កាត់ ឱ្យទាន់ក្នុងរយៈពេល៣០ថ្ងៃបន្ទាប់ពីទារកបានកើត។ 👉ការចុះបញ្ជីកំណើតរស់ហេតុអ្វីសំខាន់?

សូមយកកូនរបស់លោកអ្នកទៅចុះបញ្ជីកំណើតនៅសាលាឃុំ សង្កាត់ ឱ្យទាន់ក្នុងរយៈពេល៣០ថ្ងៃបន្ទាប់ពីទារកបានកើត។ ការចុះបញ្ជីកំណើតរស់ហេតុអ្វីសំខាន់? - ការច...

២៤ មករា ២០២៦

កិច្ចប្រជុំដើម្បីត្រៀមសម្រាប់ការប្រជុំផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន...

១០ មីនា ២០២០

លោកជំទាវ ឧត្ដមសេនីយ៍ឯក លឹម រស្មី អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេងនៅតាមសហក្រាស

លោកជំទាវ ឧត្ដមសេនីយ៍ឯក លឹម រស្មី អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស...

២០ មីនា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម