ទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លទ្ធផលនៃ «វគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម»
ថ្ងៃច័ន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ១៩:២២ ល្ងាច

ទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លទ្ធផលនៃ «វគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម»

ទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លទ្ធផលនៃ «វគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម» ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ រយៈពេលមួយថ្ងៃពេញ។
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំ «វគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម» ដែលបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ។
វគ្គបំពាក់បំប៉ននេះ មានសមាសភាពចូលរួមសុរបចំនួន ៥៩៥រូប ជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋានទាំង៧ចំណុះអគ្គនាយកដ្ឋាន និងមន្ត្រីនៃការិយាល័យជំនាញរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ វគ្គបំពាក់បំប៉នខាងរយៈពេលមួយថ្ងៃពេញខាងលើ មានដំណើរការ និងទទួលបានលទ្ធផលដូចខាងក្រោម៖
ក្នុងពិធីបើក ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតី និងបានគូសបញ្ជាក់ថាវគ្គបំពាក់បំប៉ននេះត្រូវបានរៀបចំឡើងក្នុងគោលបំណង «លើកកម្ពស់ប្រសិទ្ធភាពការងារ ការយល់ដឹងអំពីតួនាទីភារកិច្ចរបស់មន្ត្រី របៀបរបបការងារ បទវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងតួនាទីក្នុងនាមជាមន្ត្រីដ៏ល្អសម្រាប់អង្គភាព និងសម្រាប់ប្រជាពលរដ្ឋទូទៅ»។ ក្នុងវគ្គបំពាក់បំប៉ននេះដែរ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានដាក់បញ្ចូលប្រធានបទសំខាន់ៗចំនួន៥ រួមមាន៖
១. តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
២. លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម
៣. បទវិន័យ និងរបៀបរបបការងារមន្ត្រីអត្តសញ្ញាណកម្ម
៤. ការផ្តល់សេវាអត្តសញ្ញាណកម្ម និង
៥. ក្រមសីលធម៌ វិជ្ជាជីវៈនៃមន្ត្រីផ្តល់សេវា។
ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត តុប នេត អគ្គនាយក ក៏បានលើកឡើងថា សិក្ខាកាមដែលបានចូលរួមវគ្គបំពាក់បំប៉ននេះតម្រូវឱ្យមានតេស្ដវាស់ស្ទង់ចំណេះដឹង ដោយត្រូវទទួលបានពិន្ទុចាប់ពី៦៥%ឡើងទៅ ដោយឡែកចំពោះសិក្ខាកាមដែលអវត្តមាន ឬទទួលបានពិន្ទុសរុបតិចជាង ៦៥% ត្រូវចូលរួមនៅវគ្គបន្ទាប់ទៀត។ ជារួម តាមរយៈវគ្គបំពាក់បំប៉ននេះ ថា្នក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទាំងអស់ ប្តេជ្ញាចិត្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងមានការទទួលខុសត្រូវកាន់តែខ្ពស់ក្នុងបេសកកម្មបម្រើជាតិ និងមាតុភូមិជាទីស្នេហារបស់យើង ក្រោមពាក្យស្លោក “ប្តេជ្ញា! បម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ”។
ទន្ទឹមនេះដែរ ក្នុងពិធីបិទ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានផ្តួចផ្តើមរៀបចំវគ្គបំពាក់បំប៉នដ៏មានសារសំខាន់នេះឡើង ដើម្បីពង្រឹងសមត្ថភាពស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ។
ឯកឧត្តម បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យបន្តពង្រឹងសមត្ថភាព និងខិតខំប្រឹងប្រែងអនុវត្តការងារជូនអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយវិជ្ជាជីវៈ និងមានទំនួលខុសត្រូវខ្ពស់។

អត្ថបទផ្សេងៗ

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងសិក្ខាសាលាដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តយុទ្ទសាស្រ្តឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងកិច្ចគាំពារជនរងគ្រោះ

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងសិក្ខាសាលាដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តយុទ្ទសាស្រ្តឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទកុមារតា...

៣១ ធ្នូ ២០២៤

ខេត្តកែប៖ ថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ

ខេត្តកែប៖ ថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្ត...

១៩ សីហា ២០២៤

ខេត្តកណ្ដាល៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលស្រុក/ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងជំនាញ

ខេត្តកណ្ដាល៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលស្រុក/ក្រុង នៃស្នងការដ្ឋា...

០២ ធ្នូ ២០២៤

សេចក្ដីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹកបានវិលទៅលំនៅឋានវិញមានជាង៥សែន១ម៉ឺននាក់ហើយ។ ចំណែកអ្នកបន្តស្នាក់នៅជំរំ មានចំនួន១៣៧.៧៧២នាក់ទៀត

សេចក្ដីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹកបានវិលទៅលំនៅឋានវិញមានជាង៥សែន១ម៉ឺននាក់ហើយ។ ចំណែកអ្នកបន្តស្នាក់នៅជំរំ មានចំនួន១៣៧.៧៧២នាក់ទៀត៕ Pres...

២០ មករា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម