អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញ
ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ ១០:២៤ ព្រឹក

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញ

ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ការងាររដ្ឋបាល ជំនាន់ទី៣”។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ការងាររដ្ឋបាល ជំនាន់ទី៣” ក្នុងគោលបំណងពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងប្រសិទ្ធភាពការងាររដ្ឋបាលជូនដល់មន្ត្រីពាក់ព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការការងារជាក់ស្តែងរបស់អង្គភាព។
វគ្គបំពាក់បំប៉ននេះ ក៏មានការអញ្ជើញចូលរួមពី លោក វរសេនីយ៍ទោ ហង្ស សុខា គ្រូនគរបាលជាតិ កម្រិតឧត្តម ថ្នាក់លេខ៣ នៃបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ជាវាគ្មិន ដើម្បីធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រសំខាន់ៗពាក់ព័ន្ធនឹងការងាររដ្ឋបាល ជូនដល់សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបំពាក់បំប៉ននេះ ដែលជាអនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សរុបចំនួន ៥០រូប។
ក្នុងពិធីបើកវគ្គ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានពាំនាំនូវមតិផ្តាំផ្ញើរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដល់សិក្ខាកាមទាំងអស់ និងបានគូសបញ្ជាក់អំពីសារសំខាន់ នៃការងាររដ្ឋបាល ដែលជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រង ការដឹកនាំ និងការសម្របសម្រួលការងាររបស់អង្គភាពឱ្យប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់សិក្សា ស្វែងយល់ និងអនុវត្តចំណេះដឹងដែលទទួលបានពីវគ្គនេះ ឱ្យក្លាយជាផលប្រយោជន៍ជាក់ស្តែងក្នុងការបំពេញតួនាទី និងភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន។

អត្ថបទផ្សេងៗ

នៅរសៀលថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ

ឯកឧត្ដម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ កែសម្រួល ឡើងវិញនូវវីដេអូផ្តល់សេវាអត្តសញ្ញាណកម្ម។ នៅរសៀលថ្ងៃសុក្រ ១៤កើត ខែស...

១៦ សីហា ២០២៥

កិច្ចប្រជុំបើកសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

កិច្ចប្រជុំបើកសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹក...

១៨ ឧសភា ២០២៦

សម្រង់សារលិខិត (ទី៥) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦!

សម្រង់សារលិខិត (ទី៥) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦!

២៩ មិថុនា ២០២៦

ខេត្តកំពង់ចាម៖ នៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចុះបំពេញបែបបទផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ខេត្តកំពង់ចាម៖ នៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានច...

២៧ មីនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម