អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាព
ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ ១០:៣៣ ព្រឹក

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាព

ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ការងាររដ្ឋបាល ជំនាន់ទី៣”។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ការងាររដ្ឋបាល ជំនាន់ទី៣” ដោយមានការអញ្ជើញចូលរួមពី លោក វរសេនីយ៍ទោ ហង្ស សុខា គ្រូនគរបាលជាតិ កម្រិតឧត្តម ថ្នាក់លេខ៣ នៃបណ្ឌិត្យសភានគរបាលជាតិកម្ពុជា (ជាគ្រូឧទ្ទេស)។ វគ្គបំពាក់បំប៉នរយៈពេល ១ថ្ងៃពេញនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាអនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សរុបចំនួន៥០រូប។
ក្នុងពិធីបិទ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ បានកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការសិក្សា និងបានចូលរួមមតិយោបល់យ៉ាងផុលផុស។ ឯកឧត្តម ក៏បានមានមតិផ្ដាំផ្ញើ ដើម្បីឱ្យសិក្ខាកាមទាំងអស់ស្រង់យកចំណេះដឹងនាថ្ងៃនេះ ទៅអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ ដើម្បីបម្រើការងារជូនអង្គភាពឱ្យមានប្រសិទ្ធភាព។
ជាការសន្និដ្ឋាន វគ្គបំពាក់បំប៉ននេះ បានរួមចំណែកសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ត្រី និងលើកកម្ពស់គុណភាពការងាររដ្ឋបាល របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្របតាមផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរយៈពេល៥ឆ្នាំ (២០២៦-២០៣០) របស់ក្រសួងមហាផ្ទៃ។

អត្ថបទផ្សេងៗ

អានដើម្បីឈប់ច្រឡំថា អេតាស៊ីវិល សំដៅតែលើសំបុត្រចំណងប្តីប្រពន្ធ

អានដើម្បីឈប់ច្រឡំថា«អេតាស៊ីវិល»សំដៅតែលើសំបុត្រចំណងប្ដីប្រពន្ធ ពាក្យ អេតាស៊ីវិល (État Civil) ជាពាក្យបារាំង ដែលកម្ពុជា...

១៧ កុម្ភៈ ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គ...

០៩ មិថុនា ២០២០

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយលោកស្រី ថោង រ័ត្ននូ ព្រមទាំងក្រុមគ្រួសារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហ...

១១ វិច្ឆិកា ២០២៥

សូមគោរពជូនពរ ឯកឧត្ដម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥

សូមគោរពជូនពរ ឯកឧត្ដម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២៥។ ពីខ្ញុំបាទ ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប...

៣១ ធ្នូ ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម