សិក្ខាសាលា ស្តីពី ការបណ្តុះបណ្តាលជនបង្គោលសម្រាប់ផ្សព្វផ្សាយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង នៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា
ថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២៦ ១៥:៤៤ ល្ងាច

សិក្ខាសាលា ស្តីពី ការបណ្តុះបណ្តាលជនបង្គោលសម្រាប់ផ្សព្វផ្សាយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង នៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា

សិក្ខាសាលា ស្តីពី ការបណ្តុះបណ្តាលជនបង្គោលសម្រាប់ផ្សព្វផ្សាយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង នៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា។
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំ «សិក្ខាសាលា ស្តីពី ការបណ្តុះបណ្តាលជនបង្គោលសម្រាប់ផ្សព្វផ្សាយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង នៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា» ដោយសហការជាមួយអង្គការ Vital Strategies។ សិក្ខាសាលានេះ ប្រព្រឹត្តទៅដោយរលូនក្រោមអធិបតីភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងពិធីសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោក លោកស្រី ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ សង្កាត់ និងអង្គការជាតិ អន្តរជាតិ ដែលមានសមាសភាពចូលរួមសរុប៤៦រូប។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងអំពីគោលបំណងនៃសិក្ខាសាលានេះ រួមមាន៖
ទី១. បង្កើនការយល់អំពីសារសំខាន់ការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូបដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កំណត់អត្តសញ្ញាណដល់មនុស្សគ្រប់រូប និងធានាការទទួលបានសិទ្ធិព្រមទាំងការប្រើប្រាស់សេវាជាមូលដ្ឋានដោយស្មើភាព ដូចជាការចុះឈ្មោះចូលរៀន សេវាសុខាភិបាល សេវាគាំពារសង្គមជាដើម
ទី២. ពង្រឹង និងកសាងសមត្ថភាពជនបង្គោល (Focal Point) ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការជាតិ អន្តរជាតិ ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនដល់ប្រជាពលរដ្ឋ
ទី៣. រៀបចំផែនការសកម្មភាពក្នុងការដាក់សាកល្បងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង នៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ និងការពង្រីកទៅសង្កាត់ផ្សេងទៀត តាមការគ្រោងទុក។
ជារួម សិក្ខាសាលាដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានរៀបចំនាថ្ងៃនេះ គឺបន្ស៊ីគ្នានឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ និងផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី១) ២០១៧-២០២៦ របស់រាជរដ្ឋាភិបាល និង ឈានទៅសម្រេចចក្ខុវិស័យ «មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ» និងផ្តោតលើការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែសាមញ្ញ ឆាប់រហ័ស និងទូលំទូលាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

អត្ថបទផ្សេងៗ

នៅថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

នៅថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្...

១៧ កញ្ញា ២០២៤

ឯកឧត្ដម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំមន្រ្តីជំនាញនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះតាមដាន និងត្រួតពិនិត្យកិច្ចការអត្រានុកូលដ្ឋាន នៅសាលាក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយ...

១៦ មីនា ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការជំរុញការងារទីក្រុងឆ្លាត របស់រដ្ឋបាលខេត្តបាត់ដំបង និងកិច្ចប្រជុំឆ្លងប្លង់គោល នៃការរៀបចំសួនច្បារ សម្ដេចក្រឡហោម ស ខេង

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការជំរុញការងារទីក្រុងឆ្លាត របស់រដ្ឋបាលខេត្តបាត់ដំបង និងកិច្ចប្រជុំឆ្...

១៨ ឧសភា ២០២៦

ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមជា អធិបតីភាពក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័ររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឆ្នាំ២០២០-២០២៣

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ កង ស...

២៣ ធ្នូ ២០១៩

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម