លោកជំទាវ ឧត្ដមសេនីយ៍ឯក លឹម រស្មី បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ”ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត ការកំណត់អត្តសញ្ញាណជំនាញគ្រប់គ្រងបឋម ការបញ្ជូនបន្ត និងការសហការណ៍”
ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ០៩:៣៩ ព្រឹក

លោកជំទាវ ឧត្ដមសេនីយ៍ឯក លឹម រស្មី បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ”ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត ការកំណត់អត្តសញ្ញាណជំនាញគ្រប់គ្រងបឋម ការបញ្ជូនបន្ត និងការសហការណ៍”

លោកជំទាវ ឧត្ដមសេនីយ៍ឯក លឹម រស្មី បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ”ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត ការកំណត់អត្តសញ្ញាណជំនាញគ្រប់គ្រងបឋម ការបញ្ជូនបន្ត និងការសហការណ៍”។
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី ”ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត ការកំណត់អត្តសញ្ញាណជំនាញគ្រប់គ្រងបឋម ការបញ្ជូនបន្ត និងការសហការណ៍”។ វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្ត ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ននានា ព្រមទាំងលោក លោកស្រី តំណាងអង្គភាព និងអង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធផងដែរ។
វគ្គបណ្ដុះបណ្ដាលនេះផ្តោតលើប្រធានបទចំនួន៦ ដូចខាងក្រោម៖
ទី១៖ លើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការប៉ះទង្គិចផ្លូវចិត្ត
ទី២៖ ពង្រឹងចំណេះដឹងអំពីសញ្ញា និងអាការៈនៃបញ្ហាសុខភាពផ្លូវចិត្ត
ទី៣៖ បង្កើនជំនាញបឋមក្នុងការឆ្លើយតប និងការគាំទ្រផ្លូវចិត្ត
ទី៤៖ ពង្រឹងការយល់ដឹងអំពីការបញ្ជូនបន្ដ និងប្រព័ន្ធសហការណ៍
ទី៥៖ លើកកម្ពស់ការសហការរវាងភាគីពាក់ព័ន្ធក្នុងការគាំទ្រប្រជាជនរងផលប៉ះទង្គិចផ្លូវចិត្ត និង
ទី៦៖ ស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមជាក់ស្ដែង ដើម្បីគាំទ្រដល់ការរៀបចំគម្រោង ឬផែនការសកម្មភាពនាពេលអនាគត។

អត្ថបទផ្សេងៗ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជ...

២៤ ធ្នូ ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីសំណើសុំការទទួលស្គាល់ឆាយា សង្ឃដីកាថ្មី ជាប័ណ្ណសំគាល់ជាផ្លូវការសម្រាប់បុព្វជិតព្រះសង្ឃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កង ស...

០៣ មិថុនា ២០១៩

ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស សុីផាន អញ្ជើញចូលរួមប្រជុំក្រុមការងារសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូនការដោះស្រាយសេវាសាធារណៈ

ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស សុីផាន អញ្ជើញចូលរួមប្រជុំក្រុមការងារសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្តោះអាសន្ន ការដឹកជញ្ជូនការដោះស្រាយស...

១៥ វិច្ឆិកា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា បានដឹកនាំកិច្ចប្រជុំបន្តត្រៀមរៀបចំសិកា្ខសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា បានដឹកនាំកិច្ចប្រជុំបន្តត្រៀមរៀបចំសិកា្ខសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអ...

១៤ វិច្ឆិកា ២០២៣

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម