យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ថាំ វ៉ាន់នីកា តុប នេត សមាជិកាកិត្តិយស
ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២៦ ១៥:០៦ ល្ងាច

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ថាំ វ៉ាន់នីកា តុប នេត សមាជិកាកិត្តិយស

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ថាំ វ៉ាន់នីកា តុប នេត សមាជិកាកិត្តិយស នៃគណៈកម្មការសាខាសមាគមនារី ក្រសួងមហាផ្ទៃ អមដំណើរដោយសមាជិកាក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី កុច ចិន្ដា មន្រ្តី ការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលទើបសម្រាលបានកូនប្រុស នៅមន្ទីរពេទ្យកាលម៉ែត។
ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារយេនឌ័រ បាននាំយកថវិកា និងអំណោយមួយចំនួន រួមមាន កន្ត្រកផ្លែឈើ និងថវិកាឧបត្ថម្ភ ដែលជាទឹកចិត្តដ៏ថ្លៃថ្លាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថវិកាពី លោកជំទាវ ឧត្តមសេនីយ៍ឯក អគ្គនាយករង និងជាប្រធានក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីចូលរួមអបអរសាទរ និងសួរសុខទុក្ខដល់ក្រុមគ្រួសារ។
សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ ក្តីស្រឡាញ់ និងសាមគ្គីភាពដ៏ល្អប្រសើរ រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្របតាមគោលការណ៍មនុស្សធម៌ និងការលើកកម្ពស់សុខុមាលភាពមន្ត្រីរាជការ។

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមបំពេញទស្សនកិច្ចក្រៅប្រទេស នាពេលខាងមុខ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមបំពេញទស្សនកិច្ចក្រៅប្រទេស នាពេលខាងមុខ ទីស្ដីការក្រសួងមហាផ...

០៥ កុម្ភៈ ២០២៥

សកម្មភាពមន្រ្តីជំនាញនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះពិនិត្យ និងគាំទ្រការបណ្តុះបណ្តាល ស្តីពី ការងារអត្រានុកូលដ្ឋាន នៅថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២២ ដែលរៀបចំដោយ រដ្ឋបាលខេត្តព្រៃវែង

នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សកម្មភាពមន្រ្តីជំនាញនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអ...

២៦ មេសា ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារស្រាវជ្រាវ ប្រមូល និងរៀបចំចងក្រងប្រវត្តិក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារស្រាវជ្រាវ ប្រមូល និងរៀបចំចងក្រងប្រវត្តិក្រសួងមហាផ្ទៃ ទីស្ដីការក្រសួងមហ...

២៣ កុម្ភៈ ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានចូលរួមវេទិកាសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាលកម្ពុជា នៅឃុំព្នៅទី២ ព្រមទាំងចូលរួមពិធីពិសារ និងអកអំបុក ថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយ...

០៩ វិច្ឆិកា ២០១៩

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម