សេចក្តីបំភ្លឺព័ត៌មាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមធ្វើការបំភ្លឺលើការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hem Hema ដែលបានបង្ហោះសារមានខ្លឹមសារថា “ចង់បើកសិប្បកម្មផលិតសាប៊ូមួយ ត្រូវតែឆ្លងកាត់ ៩ក្រសួង និង ១៤នាយកដ្ឋាន
ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ១០:៤៣ ព្រឹក

សេចក្តីបំភ្លឺព័ត៌មាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមធ្វើការបំភ្លឺលើការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hem Hema ដែលបានបង្ហោះសារមានខ្លឹមសារថា “ចង់បើកសិប្បកម្មផលិតសាប៊ូមួយ ត្រូវតែឆ្លងកាត់ ៩ក្រសួង និង ១៤នាយកដ្ឋាន

សេចក្តីបំភ្លឺព័ត៌មាន
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមធ្វើការបំភ្លឺលើការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hem Hema ដែលបានបង្ហោះសារមានខ្លឹមសារថា “ចង់បើកសិប្បកម្មផលិតសាប៊ូមួយ ត្រូវតែឆ្លងកាត់ ៩ក្រសួង និង ១៤នាយកដ្ឋាន” ដោយក្នុងនោះបានលើកឡើងអំពី នាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ផងដែរ។
ក្រោយបានឃើញសារនេះភ្លាម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់មន្ត្រីជំនាញស្រាវជ្រាវ និងទាក់ទងទៅម្ចាស់គណនី ដើម្បីសួរនាំបញ្ជាក់អំពីបញ្ហាខាងលើ។ ម្ចាស់គណនីបានបញ្ជាក់ថា បញ្ហារបស់គាត់ពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម គឺសាមីខ្លួនគាត់ត្រូវទៅបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព និងត្រូវប្តូរអាសយដ្ឋាននៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ នោះដោយសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់គាត់អស់សុពលភាព មិនអាចប្រើប្រាស់ជាផ្លូវការបាន។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា បញ្ហាប្រឈមដែលគាត់លើកឡើងខាងលើ គឺជាកាតព្វកិច្ចរបស់សាមីខ្លួន ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តែងតែប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ សូមទៅបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សម្រាប់ករណីអស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ ចៀសវាងពេលត្រូវការប្រើប្រាស់ទើបប្រញាប់ប្រញាល់រត់ទៅធ្វើ។
ដូច្នេះ ការយឺតយ៉ាវរបស់សាមីខ្លួនក្នុងការស្នើសុំបន្តសុពលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺជាការធ្វេសប្រហែសរបស់សាមីខ្លួន ដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងនីតិវិធីនៃការស្នើសុំបើកសិប្បកម្មផលិតសាប៊ូនោះទេ។ ការយកបញ្ហានេះ បូកបញ្ចូលក្នុងបញ្ជីខាងលើ គឺជាការប្រឹងពង្រីកបញ្ហាឱ្យឃើញកាន់តែធំ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ដែលតាមពិតគឺជាការធ្វេសប្រហែស និងជាកំហុសរបស់សាមីខ្លួន។
ការបង្ហោះសារក្នុងបណ្តាញសង្គមរបស់គណនីឈ្មោះ Hem Hema ស្មើនឹងការបំភ្លៃព័ត៌មាន និងបំប៉ោងបញ្ហាដោយគ្មានមូលដ្ឋានជាក់លាក់ ដោយចោទប្រកាន់មកលើស្ថាប័នសាធារណៈរបស់រដ្ឋ ដើម្បីទទួលបាននូវការចាប់អារម្មណ៍ក្នុងបណ្តាញសង្គម។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើសាមីខ្លួនពិនិត្យ និងកែសម្រួលខ្លឹមសារដែលខ្លួនបានបង្ហោះឱ្យបានត្រឹមត្រូវ ចៀសវាងការបក​ស្រាយ​មួយចំនួនដែលនាំឱ្យមានការយល់ច្រឡំ​ ប៉ះពាល់ជាអវិជ្ជមានដល់ស្ថាប័នសាធារណ:​របស់រដ្ឋ។
សូមអរគុណ

អត្ថបទផ្សេងៗ

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ តាត​ និមល​ អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំប្រកាសសមាសភាព និងពិនិត្យពិភាក្សាលើតួនាទីភារកិច្ចរបស់ក្រុមការងាររៀបចំប្រព័ន្ធគ្រប់គ្រងការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្ដុំ

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ តាត​ និមល​ អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំប្រកាសសមាសភាព និងពិនិត្យពិភាក្សាលើតួនាទីភារកិច្ចរបស់ក្រុមការងាររៀបចំប្រព័ន្ធគ្រប់គ្រ...

២០ មីនា ២០២៦

ខេត្តព្រះវិហារ៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខៃមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបំពេញបែបបទផ្តល់ និងបន្តសុពលភាព

ខេត្តព្រះវិហារ៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខៃមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្...

១៤ មិថុនា ២០២៥

អបអរសាទរខួបលើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិ. (០៩ វិច្ឆិកា ១៩៥៣ ~ ០៩ វិច្ឆិកា ២០២៤ )

អបអរសាទរខួបលើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិ. (០៩ វិច្ឆិកា ១៩៥៣ ~ ០៩ វិច្ឆិកា ២០២៤ )

១១ វិច្ឆិកា ២០២៤

ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ បានចុះបើកប្រអប់សំបុត្រ ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម

ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ៖ នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រុម​ការ​ងា...

១៩ មករា ២០២២

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម