រាជធានីភ្នំពេញ៖ បន្តអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ និងលោកឧត្តមសេនីយ៍ឯក ប៊ុន ធី ប្រធាននាយកដ្ឋានរដ្ឋបាល-សរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ និងផ្សព្វផ្សាយកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) ព្រមទាំងលេខទូរស័ព្ទប្រចាំការរបស់ក្រុមការងារសេវាកម្មអត្តសញ្ញាណកម្ម ជូនដល់មន្ត្រីបម្រើសេវា និងប្រជាពលរដ្ឋ នៅទីតាំងផ្តល់សេវាអត្តសញ្ញាណកម្មចំនួន ០៧ទីតាំង រួមមាន ទីតាំងមុខក្លោងទ្វារចូលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នាយកដ្ឋានលិខិតឆ្លងដែន សាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទីស្នាក់ការផ្តល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស នៅជាន់ទី២ ផ្សារស្ទឹងមានជ័យថ្មី ទីស្នាក់ការផ្តល់លិខិតឆ្លងដែនធម្មតា និងស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងផ្សារទំនើបអ៊ីអនមល២សែនសុខ ក្នុងគោលបំណងចូលរួមបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាអត្តសញ្ញាណកម្មឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋដែលមកទទួលសេវា។
សារបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពាក់ព័ន្ធនឹងករណីមន្រ្តីកងកម្លាំងដែលមានក្បាលពោះធំ
១៧ តុលា ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងដឹកនាំវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹងមូលដ្ឋានស្ដីពីការតាមដាន ត្រួតពិនិត្យ ន...
១៦ សីហា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សំណាង អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខដំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ៣កើត ខ...
២៣ មិថុនា ២០២៦
ស្ថិរភាពសន្តិសុខផ្ទៃក្នុងត្រូវបានធានា គ្រប់គោលដៅ ក្នុងឆ្នាំ២០២៥
២៥ កុម្ភៈ ២០២៦