អនុវត្តតាមគោលការណ៍ណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តពង្រឹងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដែលមកទទួលសេវានៅគ្រប់ទីកន្លែងផ្តល់សេវាអត្តសញ្ញាណកម្ម ទោះបញ្ហាជំងឺកូវីដកំពុងកើតឡើង។
នៅព្រឹកថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទី០៩-១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦-១៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមការងារ បានដឹកនាំ និងចាត់តាំងក្រុមការងារ សហការជាមួយនាយកដ្ឋានរដ្ឋបាល សរុប ចុះបើកប្រអប់សំបុត្រទទួលមតិ និងសំណូមពរប្រជាពលរដ្ឋ នៅទីតាំងផ្តល់សេវាអត្តសញ្ញាណកម្មដើម្បីទទួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដូចខាងក្រោម៖
១-អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងនាយកដ្ឋានអត្រានុកូលដ្ឋាន
២-សាខាផ្តល់លិខិតឆ្លងដែន និងសាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអុីអន ពីរ សែនសុខ
៣-សាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅបេឡាជាតិរបបសន្តិសុខសង្គម
៤-សាខាផ្តល់លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស ផ្សារស្ទឹងមានជ័យថ្មី
៥-នាយកដ្ឋានលិខិតឆ្លងដែន និងនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
?ការផ្តល់សេវាអត្តសញ្ញាណកម្មទាំងអស់ នៅបន្តផ្តល់ជូនប្រជាពលរដ្ឋជាធម្មតារៀងរាល់ថ្ងៃ និងម៉ោងធ្វើការ គ្រប់ទីតាំងផ្តល់សេវា។
?ព័ត៌មានផ្សេងៗ លោកអ្នកអាចទាក់ទង តាមរយៈ
-បញ្ចូល (Download) កម្មវិធី GDI eServices
-ទូរស័ព្ទប្រចាំការ 017 89 8915 / 1800 20 8915 រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ
-Facebook Page : អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
សូមអរគុណ
ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ច...
១៤ មិថុនា ២០២៥
ខេត្តរតនគិរី៖ នៅថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តរ...
២៥ កក្កដា ២០២១
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រព័ន្ធអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ។...
២០ កុម្ភៈ ២០២៦
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈ...
១៧ វិច្ឆិកា ២០២២