ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក និងមន្រ្តីក្រោមឱវាទ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ញើលិខិតរំលែកមរណទុក្ខ សូមគោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ នៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី
ថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ ០២:៣១ ព្រឹក

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក និងមន្រ្តីក្រោមឱវាទ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ញើលិខិតរំលែកមរណទុក្ខ សូមគោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ នៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក និងមន្រ្តីក្រោមឱវាទ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ញើលិខិតរំលែកមរណទុក្ខ សូមគោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ នៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មានក្ដីរន្ធត់ដោយបានទទួលដំណឹងថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតា ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង១២នាទីទៀបភ្លឺ ក្នុងជន្មាយុ៩៦វស្សា ដោយជរាពាធ។ មរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា គឺជាការបាត់បង់ដ៏ធំធេង​នូវពុទ្ធសាលនិកមួយរូបពោរពេញដោយសេចក្ដីបរិសុទ្ធក្នុងព្រះធម៌ ដោយបានបរិច្ចាគនូវទ្រព្យធន និងកម្លាំងកាយចិត្តប្រកបដោយ​សទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ព្រមទាំងការបាត់បង់​នូវមាតាក្មេក មាតា ជីដូនប្រកបដោយ​ព្រហ្មវិហារធម៌ និងជាទីស្រលាញ់ស្មើជីវិត​ដែលបានបីបាច់ថ្នាក់ថ្នម ថៃរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ​ណែនាំផ្ដល់ដំបូន្មានល្អៗ ធ្វើឱ្យកូន ចៅ បានក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំ​របស់ព្រះរាជណាចក្រកម្ពុជា នាំមកនូវសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាមនុញ្ញផលមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ សម្ដេចតេជោនាយករដ្ឋមន្រ្តី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារដោយក្ដីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដល់រដ្ឋបាលខណ្ឌពោធ...

២១ វិច្ឆិកា ២០២៥

ខេត្តកែប៖ នៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ

ខេត្តកែប៖ នៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តក...

១៨ កញ្ញា ២០២៤

ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារចល័ត ផ្នែកជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់អធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង

ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារចល័ត ផ្នែកជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស...

០៥ កុម្ភៈ ២០២៥

អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៦នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០១៩)​ដែលក...

០៩ វិច្ឆិកា ២០១៩

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម