ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ឃន អគ្គនាយករង និងលោកឧត្តមសេនីយ៍ឯក បេង សុវត្ថិ ប្រធាននាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដើម្បីបន្តពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការគ្រប់គ្រងសន្តិសុខ និងការចុះបញ្ជីអ្នកស្នាក់នៅតាមទីតាំងប្រមូលផ្តុំ»
ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម និងជាប្រធានក្រុមការងារបច្ចេកទេស។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមមកពី តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាសមាជិកក្រុមការងារបច្ចេកទេស ព្រមទាំងអង្គភាពដែលពាក់ព័ន្ធ៕
ខេត្តកណ្ដាល៖ នៅថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាលខេត...
១១ កញ្ញា ២០២៤
ឯកឧត្តម ផុន លីវីរៈ អញ្ជើញចុះត្រួតពិនិត្យនិងគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន ស្រុកឱរ៉ាល់ ខេត្តកំពងស្ពឺ ខេត្តកំពង់ស្ពឺ៖ ថ្ងៃពុធ ៣កើត ខែកត្ដិក ឆ...
១៥ វិច្ឆិកា ២០២៣
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល ដឹកនាំកិច្ចប្រជុំបន្តពិនិត្យកែសម្រួលឡើងវិញ នៃសេចក្ដីព្រាងប្រកាសស្ដីពីទម្រង់ឯកសារបែបបទ នីតិវិធី នៃការចុះបញ្ជីស្នាក់នៅ...
០៣ ឧសភា ២០២៥
នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក...
១៥ សីហា ២០២៤