អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍វាយតម្លៃរបស់ក្រុមការងារពង្រឹងយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅឃុំ សង្កាត់ នៃខេត្តកែប និងខេត្តកំពត។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ការបង្កើតច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្ម យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០០២ សណន ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ក្រុមប្រឹក្សាឃុំ សង្កាត់គោលដៅទាំងអស់ បានដាក់ចេញនូវដីកាសម្រេចរបស់ខ្លួនក្នុងការបង្កើត ‘‘ច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្ម’’ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ខេត្តចំនួនពីរ គឺខេត្តកែប និងខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ដើម្បីផ្ដល់សេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួលជូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការប្រកាសតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ជាប្រធាននាយដ្ឋានគ្រប់គ្រង់ប្រព័ន្ធព័ត៌មានវិទ្យាស្ដីទីផងដែរ៕
ស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖ សកម្មភាពប្រជាពលរដ្ឋអញ្ជើញមកទទួលសេវាផ្តល់-ប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្...
១០ ធ្នូ ២០១៩
១៤ វិច្ឆិកា ២០២៣
កិច្ចប្រជុំផ្សព្វផ្សាយសមាសភាព ក្រុមការងាររបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង...
១៦ មីនា ២០២៦
ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពការិយាល័យជំនាញអត្តសញ្ញាណបណ្ណសញ្ជាតិខ្ម...
២៩ ឧសភា ២០២៥