ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសកែសម្រួលលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពី នគរបាលជាតិ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារ និងឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីនគរបាលជាតិកម្ពុជាបានរៀបចំឡើង មាន១៨ជំពូក ៩០មាត្រា ដែលច្បាប់នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីកំណត់អំពីលក្ខន្តិកៈការគ្រប់គ្រងនគរបាលជាតិកម្ពុជា ក្នុងការធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បតិ្តសាធារណៈ និងឯកជនដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ៕
លោកជំទាវ ឧត្ដមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃស្ដីពីការរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាលើកិច...
៣១ មករា ២០២៥
សូមមហាបារមី ព្រះមហាស្វេតឆ្ឆ័ត្រ និង វត្ថុស័ក្តិសិទ្ធិក្នុងលោក និង ទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យសិរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង...
២៩ ធ្នូ ២០១៩
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើទម្រង់របាយការណ៍របស់ក្រសួងមហាផ្ទៃ និងទម្រង់របាយការណ៍របស់អង្គភាពន...
០៦ វិច្ឆិកា ២០២៤
អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្...
១៩ ធ្នូ ២០២៥