ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ កិច្ចប្រជុំនេះផង ដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយករង ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់របស់ក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕
យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញ...
៣០ កញ្ញា ២០២៥
ខ្មែររួមគ្នា ខ្មែរខ្លាំង! Khmer united, Khmer strong! ១៥៥ថ្ងៃនៃការទន្ទឹងរង់ចាំរបស់ជនរួមជាតិ! តើថ្ងៃណាទើបកងទ័ពយើង១៨នាក់បានវិលមកមាតុប្រទេសវិញ? ច...
០២ មករា ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការប្រើប្រាស់សេវាផ្ទៀងផ្ទាត់ទិន្នន័យ អត្តសញ្ញាណបុគ្គល បញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក...
១៥ វិច្ឆិកា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំបន្តឆ្លងសេចក្ដីព្រាងប្រកាសស្ដីពីបែបបទនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ ការគ្រប់គ្រងការស្នាក...
០៨ សីហា ២០២៥