ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយ -ប្រកាសលេខ២៨៨៤ ប្រក ចុះថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ របស់ក្រសួងមហាផ្ទៃ
ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ ២០:១៩ ល្ងាច

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រជុំផ្សព្វផ្សាយ -ប្រកាសលេខ២៨៨៤ ប្រក ចុះថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ របស់ក្រសួងមហាផ្ទៃ

ខេត្តពោធិ៍សាត់៖ នៅថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងផែនការសេនាធិការ និងលោកវរសេនីយ៍ឯក សោម វឿន ស្នងការរងផែនការងារអត្តសញ្ញាណកម្ម តំណាងលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរួមមាន៖-ប្រកាសលេខ២៨៨៤ ប្រក ចុះថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ របស់ក្រសួងមហាផ្ទៃ-សេចក្ដីណែនាំលេខ០០១ សណន ចុះថ្ងៃទី២២ខែកក្ដដា ឆ្នាំ២០២០ ស្ដីពីបែបបទនិងនិតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះក៏មានការអញ្ជើញចូលរួមលោកលោកស្រី នាយ នាយរងការិយាល័យចំណុះផែនការងារអត្តសញ្ញាណកម្ម និងផែនការងារសេនាធិការ លោកអធិការ អធិការរងនៃអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង០៧ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង៤៩ និងលោកនាយផ្នែកនគរបាលជំនាញ ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធ៕

អត្ថបទផ្សេងៗ

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះបំពេញបែបបទ

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអធិការដ្ឋាននគរបាលស្...

២១ មីនា ២០២៥

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារ នៃនាយកដ្ឋានអត្រានុកូលដ្ឋាន

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្...

១៦ កក្កដា ២០២០

កិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពីទម្រង់នៃឯកសារ បែបបទ និងនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ និងការចេញឯកសារសម្គាល់ការស្នាក់នៅ ការកែតម្រូវ ការលុបបញ្ជី ការមោឃភាព

កិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពីទម្រង់នៃឯកសារ បែបបទ និងនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ និងការចេញឯកសារសម្គាល់ការស្នាក់នៅ ការកែតម្រូវ ការលុបបញ្...

១២ មករា ២០២៥

តើការស្នើសុំផ្តល់សៀវភៅស្នាក់នៅ ត្រូវភ្ជាប់ឯកសារអ្វីខ្លះ?

តើការស្នើសុំផ្តល់សៀវភៅស្នាក់នៅ ត្រូវភ្ជាប់ឯកសារអ្វីខ្លះ? ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម -Join Telegram https://t.me/GDI_service_ne...

១៧ មិថុនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម