ក្រុមការងារចុះបើកប្រអប់សំបុត្រទាំងអស់ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ ០០:៤៦ ព្រឹក

ក្រុមការងារចុះបើកប្រអប់សំបុត្រទាំងអស់ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម

ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ៖ នៅក្នុងសប្តាហ៍នេះ ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមការងារ និងលោក ឧត្តមសេនីយ៍ឯក ប៊ុន ធី ប្រធាននាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំ និងចាត់តាំងក្រុមការងារចុះបើកប្រអប់សំបុត្រទាំងអស់ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម ក្នុងគោលបំណងប្រមូលយកនូវមតិ សំណូមពរប្រជាពលរដ្ឋមកពិនិត្យ និងដោះស្រាយប្រកបដោយតម្លាភាព និងការទទួលខុសត្រូវរបស់អង្គភាពផ្តល់សេវានីមួយៗ ស្របតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។?សមបញ្ជាក់ថា ប្រអប់សំបុត្រដែលបានដាក់តាមទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម ត្រូវបានបើកជាប្រចាំខែដើម្បីប្រមូលនូវមតិ សំណូមពរប្រជាពលរដ្ឋ។?ទន្ទឹមនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏មានយន្តការមួយចំនួនទៀត ដើម្បីទទួលមតិសំណូមពរ ព័ត៌មានពីប្រជាពលរដ្ឋរួមមាន ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស ដែលរង់ចាំឆ្លើយតបជូនប្រជាពលរដ្ឋតាមរយៈការសាកសួរតាមកម្មវិធី GDI eServices ដែលអាចទាញយក Download បានក្នុង App Store ឬ Google play និងអាចទាក់ទងតាមរយៈលេខទូរស័ព្ទប្រចាំការរាល់ម៉ោងធ្វើការដោយឥតគិតថ្លៃលេខ ១២៧១៕

អត្ថបទផ្សេងៗ

សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់ និងប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគ...

១៨ កញ្ញា ២០២៣

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត...

២០ កុម្ភៈ ២០២៦

សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងជំនាញ ចុះប្រគល់សៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនដល់ប្រជាពលរដ្ឋ

ខេត្តកណ្ដាល៖ នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរ...

០១ មេសា ២០២២

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម