ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍សង្ខេប ស្ដីពី លទ្ធផលប្រជុំឆ្លងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២១ ‘‘កម្រិតបច្ចេកទេស’’ របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕
ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ផ្នែកអត្តសញ្ញាណកម្មស្រុកសំពៅលូន បានបំពេញ បែបបទផ្...
២១ កញ្ញា ២០២០
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការរៀបចំផែនការសកម្មភាពក្រុមការងារតាមដាន និងជំរុញការផ្ដល់ឯកសារអត្តសញ្ញាណ តាមភ...
៣០ មករា ២០២៦
នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រ...
១៤ កុម្ភៈ ២០២៥
ពិធីប្រកាសសមាសភាពសេចក្ដីសម្រេច ស្ដីពីការចាត់តាំងក្រុមការងារដឹកនាំគាំទ្រ តាមដាន ជំរុញ និងអនុវត្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណ...
២៥ កុម្ភៈ ២០២៦