ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យចុងក្រោយលើសេចក្ដីព្រាងបឋម នៃអនុក្រឹត្យចំនួន០៣ ដែលចង្អុលដោយមាត្រា៩ មាត្រា១៥ និងមាត្រា១៨ នៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីសាយភាយអាវុធមហាប្រល័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ ព្រមទាំងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា របស់អគ្គនាយកដ្ឋានអត្តសញ្ញាណ...
២០ មីនា ២០២៦
អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ៨រោច ខែពិសាខ...
១៩ ឧសភា ២០២៥
លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដ...
២៧ មីនា ២០២៥
នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារប្រអប់សំបុត្រទទួលមតិសំណូមពរប្រជាពលរដ្ឋ ដឹ...
២២ ឧសភា ២០២០