កិច្ចប្រជុំបន្តលើកទី១៧ នៃកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ ២២:០៨ ល្ងាច

កិច្ចប្រជុំបន្តលើកទី១៧ នៃកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយករង ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់របស់ក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។សូមបញ្ជាក់ថា កិច្ចប្រជុំនាពេលព្រឹកនេះ គឺជាកិច្ចប្រជុំបន្តលើកទី១៧ ដែលក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ៕

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សារ៉ា អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងពិធីសម្ពោធសមិទ្ធផលនានា នៅសាកលវិទ្យាល័យជាតិបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សារ៉ា អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស...

២១ សីហា ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្តពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង...

០៩ មិថុនា ២០២០

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើឯកសារណែនាំគម្រោងធ្វើអង្កេតស្តីពី ការយល់ឃើញរបស់ប្រជាពលរដ្ឋលើប្រសិទ្ធភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើឯកសារណែនាំគម្រោងធ្វើអង្កេតស្តីពី ការយល់ឃើញរបស់ប្រជាពលរដ្ឋលើប្រសិទ្ធភា...

១៨ វិច្ឆិកា ២០២៥

សកម្មភាពមន្រ្តីអធិការដ្ឋាននគរបាល ស្រុកស៊ីធរកណ្តាល និងអធិការដ្ឋាននគរបាលស្រុកពាមរក៍ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃទឹង ប៉ុស្ដិ៍នគរបាលរដ្ឋបាលល្វេ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលពាមមានជ័យ បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនឹងផ្នែកស្ថិតិប្រជាពលរដ្ឋ ចុះផ្ដល់នឹងប្រគល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងសៀវភៅស្នាក់នៅ(ក២)សៀវភៅគ្រួសារ(ក៤) ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ

ខេត្តព្រៃវែង៖ សកម្មភាពមន្រ្តី​អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល​ និង​អធិការដ្ឋាននគរបាលស្រុកពាមរក៍​ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃទឹង​ ប៉ុស្ដិ៍...

២៩ មករា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម