រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិច ឯកឧត្តម ព្រុំ សុធារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួម ក្នុងពិធីរំលឹកខួប ៧០ឆ្នាំ (១៩៥០-២០២០) នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិច ក្រោមអធិបតីភាពឯក ឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិច W. Patrick Murphy និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រមទាំងមានការចូល រួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលអញ្ជើញមកពីក្រសួងយុត្តិធម៌ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្នាននគរបាលរាជធានីភ្នំពេញ ភារធារី មន្រ្តីFBI និងមន្រ្តីPolice នៃសហរដ្ឋអាមេរិច ។ក្នុងពិធីបានលើកឡើងពីកិច្ចសហប្រតិ្តការក្នុងការពង្រឹងនឹងការអនុវត្តន៍ច្បាប់ដើម្បីទប់ស្កាត់ ប្រឆាំង និងបង្ក្រាបទបល្មើសការជួញដូរកុមារ ការជួញដូរផ្លូចភេទ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរវត្ថុបុរាណ បទល្មើសព្រៃឈើ និងបទល្មើសហិរញ្ញវត្ថុ៕




ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យគុណភាព នៃការផ្ដល់សេវាអត្តសញ្ញាណកម្ម។ ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ...
២០ មីនា ២០២៦
នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនា...
៣០ មីនា ២០២៣
ខេត្តកែប ៖ នៅថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបំ...
០៣ ឧសភា ២០២៥
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យការងារវិភាគមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្រ្តី...
០៦ តុលា ២០២៣