ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញចូលរួមជាមួយគណៈប្រតិភូ ក្រសួងមហាផ្ទៃ ដែលបានដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង។ ដែលប្រព្រឹត្តទៅនៅទីតាំងអាកាសយានដ្ឋានបាត់ដំបង ស្ថិតនៅភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ជាងនេះទៀត អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ១មុឺន ២១០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នាពេលនេះរួមមាន៖ ស្រូវពូជ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ៕
ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ អធិការដ្ឋាននគរបាលស្រុកចន្រ្ទា និងក្រុងកំពង់រោទិ...
១៨ តុលា ២០២៣
សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងសាធារណជន អញ្ជើ...
៣១ មករា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំ សេចក្ដីព្រាងប្រកាស ស្ដីពីការចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ត...
២៣ មិថុនា ២០២៦
នៅថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញ...
២១ កក្កដា ២០២៥