ក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង តំណាងឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពី លិខិតធ្វើដំណើររបស់ពលករកម្ពុជានៅក្រៅប្រទេស ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អគ្គនាយកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឯកឧត្ដម អគ្គនាយករង លោកប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕













កិច្ចប្រជុំ ស្តីពីការជំរុញផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទ...
០២ មិថុនា ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំពាក់កណ្តាលខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (On...
០៣ កក្កដា ២០២៦
ឯកឧត្តម បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូ អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម អាកា...
០៧ កក្កដា ២០២៥
លោក ទិត្យ អានធីរ៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាល សរុប និងសហការី បានចុះប្រគល់ថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោក គុណ សុខជាតិ ខេត្តកណ្ដាល៖ នៅរសៀលថ្ង...
២៧ ឧសភា ២០២៥