កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពី លទ្ធផលការងារបញ្ជ្រាបយេនឌ័រនព្វមាស ឆ្នាំ២០២០
ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ០០:២៥ ព្រឹក

កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពី លទ្ធផលការងារបញ្ជ្រាបយេនឌ័រនព្វមាស ឆ្នាំ២០២០

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទីព្រឹក នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពី លទ្ធផលការងារបញ្ជ្រាបយេនឌ័រនព្វមាស ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក ឌុច ដាណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។លោកជំទាវ ប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះជាថ្ងៃជួបគ្នាលើកចុងក្រោយផងដែរសម្រាប់លោកជំទាវក្នុងការដឹកនាំក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្ទាប់ពីលោកជំទាវត្រូវបានត្រាស់បង្គាប់តែងតាំងមុខតំណែងថ្មី។ លោកជំទាវបានរំលឹកអំពីប្រវត្តិ នៃការបង្កើតក្រុមការងារយេនឌ័រអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងក្រុមការងារយេនឌ័រ នៃនាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន និងបានកោតសរសើរ ព្រមទាំងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្តីទាំងអស់ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាពិសេស ប្រធាន អនុប្រធាន និងសមាជិកសមាជិកាក្រុមការងារយេនឌ័រ នៃនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារបញ្រ្ជាបយេនឌ័រ នាពេលកន្លងមក។ លើសពីនេះ លោកជំទាវបានផ្តាំផ្ញើដល់សមាជិកសមាជិកា នៃអង្គប្រជុំ ត្រូវខិតខំប្រឹងប្រែងព្យាយាមចូលរួមបន្តទៅមុខទៀតលើការងារយេនឌ័រ ការងារជំនាញ និងការគោរពអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដោយអនុលោមតាមច្បាប់កំណត់។ ជាចុងក្រោយ លោកជំទាវបានជូនពរដល់សមាជិកសមាជិកា នៃអង្គប្រជុំទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។កិច្ចប្រជុំបានបញ្ចប់វេលាម៉ោង០៩:៤៥នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសស្និទ្ធស្នាលក្រៃលែង៕

អត្ថបទផ្សេងៗ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណី ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពីករណី ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋាន...

០២ វិច្ឆិកា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យការផ្ដល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យការផ្ដល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ន...

២៨ កក្កដា ២០២៥

ឯកឧត្តម ឧត្ដមសេនីយ៍ឯក តាត និមល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើក្រមសីលធម៌ផ្សព្វផ្សាយព័ត៌មានសន្តិសុខសង្គមសម្រាប់មន្រ្តីប្រតិបត្តិច្បាប់ក្របខណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក តាត និមល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើក្រមសីលធម៌ផ្សព្វផ្សាយព័ត៌មានសន្តិសុខសង្គមសម្រាប់មន្រ្តីប្រតិបត្តិច្បាប់ក្របខណ្ឌក...

០៥ ធ្នូ ២០២៤

ឯកឧត្តមអភិសន្តិបណ្ឌិត ចាត់ទុកសកម្មភាពចុះសួរសុខទុក្ខ ឧបត្ថម្ភគាំទ្រដល់កងទ័ព និងនគរបាលការពារព្រំដែន ជាការផ្ដល់ថាមពលនិងស្មារតីជាតិដ៏មហិមារ!

ឯកឧត្តមអភិសន្តិបណ្ឌិត ចាត់ទុកសកម្មភាពចុះសួរសុខទុក្ខ ឧបត្ថម្ភគាំទ្រដល់កងទ័ព និងនគរបាលការពារព្រំដែន ជាការផ្ដល់ថាមពលនិងស្មារតីជាតិដ៏មហិមារ! ..... ឯកឧ...

០៧ មិថុនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម