ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព និងត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំ ស្ដីពី កិច្ចសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះផងដែរក៏មានការចូលរួម ឯកឧត្តម រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផង៕
ខេត្តកំពង់ចាម៖ ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ កម្លាំងផែនការងារអត្តសញ្ញាណកម្មក្រុងកំពង់ចាម សហការជាមួយ...
១៤ សីហា ២០២៤
នៅថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដឹ...
១៨ មេសា ២០២២
នៅថ្ងៃអង្គារ ៥រោជ ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត្តសញ្...
២២ តុលា ២០២៤
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អនុញ្ញាតឱ្យ តំណាងអង្គការ JICA ចូលជួបពិភាក្សាការងារ នៅព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦...
១៥ វិច្ឆិកា ២០២៣