ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងឯកសារពាក់ព័ន្ធសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ចើញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម សន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងឯកឧត្តម អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី...
០៨ វិច្ឆិកា ២០១៩
នៅថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប...
២៨ សីហា ២០២៤
ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលស្រុកចន្រ្ទា ស្រុកស្វាយទាប និងស្រុករ...
១៤ កុម្ភៈ ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក ធី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការរៀបចំផែនការសកម្មភាពក្រុមការងារតាមដាន និងជំរុញការផ្ដល់ឯកសារអត្តសញ្ញាណ តាមភូ...
២៤ មករា ២០២៦