អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ព្រហ្ម ចាន់សុខា ប្រធាននាយកដ្ឋានលិខិតឆ្លងដែន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំមន្រ្តី នៃនាយកដ្ឋានលិខិតឆ្លងដែនដើម្បីអញ្ជើញចូលរួមរំលែកនូវមរណទុក្ខ ចំពោះមរណភាពរបស់លោកវរសេនីយ៍ត្រី ហន ហេន នាយផ្នែក នៃសាខានាយកដ្ឋានលិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាព នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៥៦ឆ្នាំ ព្រមទាំងបានពាំនាំនៅថវិកាដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំនួន៣លានរៀល ថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចំនួន២លានរៀល និងថវិកាចំនួន៦លានរៀល របស់សមាគមមិត្តនគរបាលប្រគល់ជូនគ្រួសារ នៃសពផងដែល។



ឯកឧត្ដម ផុន លីវិរៈ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវិភាគមុខងារ លើការងារនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃព្រហស្...
២៣ សីហា ២០២៥
អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ រាជធានីភ្នំពេញ៖ នៅថ្ងៃ...
២៩ មេសា ២០២៦
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជា...
០៧ មេសា ២០២៣
ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តាប់ការធ្វើបទបង្ហាញរបស់អគ្គាធិការដ្ឋាន នៃក្រុមការងារស្រាវជ្រាវ ប្រមូល និងរៀបចំចងក្រងប...
១០ មករា ២០២៦