អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សាលើការងារកសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ និងអគាររដ្ឋបាលរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាជាមួយលោក ឧត្តមសេនីយ៍ឯក ប៊ិន មណីរដ្ឋ ប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកភស្តុភារ និងហិរញ្ញវត្ថុ លើការងារកសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ និងអគាររដ្ឋបាលរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (តាមរយៈកម្មវិធី Zoom Meeting)។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោក លោកស្រី តំណាងអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃ៕
នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ពេលព្រឹក ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្...
១១ កញ្ញា ២០២៣
នៅថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញា...
២៧ ឧសភា ២០២៥
ឯកឧត្ដម ផុន លីវិរៈ អញ្ជើញចូលរួមស្ដាប់បឋកថា «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ» ទីស្ដីការក្រសួងមហាផ្ទៃ៖...
០៥ ធ្នូ ២០២៤
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កង ស...
២១ ឧសភា ២០២៣