ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ៖ នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមការងារ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមការងារប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះបើកប្រអប់សំបុត្រ ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម ដើម្បីយកមកពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋ រួមមានប្រអប់សំបុត្រមុខអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅនាយកដ្ឋានរដ្ឋបាល សរុប និងមុខនាយកដ្ឋានអត្រានុកូលដ្ឋាន ក្នុងគោលបំណងចូលរួម បង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាអត្តសញ្ញាណកម្មឱ្យកាន់តែល្អប្រសើរ និងប្រកបដោយតម្លាភាព ព្រមទាំងមានការទទួលខុសត្រូវ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន...
២២ មីនា ២០២៣
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីប្រកាសសេចក្ដីសម្រេចកែសម្រួលមាសភាពក្រុមការងារ និងស្ដាប់របាយការណ៍ ស្ដីពីវឌ្ឍនភាពការងារ និងលទ...
២២ តុលា ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារកំណែទម្រង់ តម្រង់ទិស និងពង្រឹងការងារវិស័យសន្ដិសុខ នៃកងកម្លាំងនគរបាលជាតិ។...
១៥ វិច្ឆិកា ២០២៥
ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលស្រុក/ក្រុង នៃស្នងការដ្ឋាននគរបាលខេត...
២១ កញ្ញា ២០២៤