ខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក នៅសាលប្រជុំសណ្ឋាគារ រ៉ុក រ៉ូយ៉ាល់ ខេត្តកែប ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់របស់ក្រុមការងារស្នូល ស្ដីពី "ការកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន" ដែលប្រព្រឹត្តទៅក្នុងរយ:ពេល០២ថ្ងៃ ក្នុងគោលបំណង ពិនិត្យពិភាក្សា និងឯកភាព ទៅលើសេណារីយ៉ូ (Scenario) សម្រាប់កែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្រ្តី ក្រុមការងារក្រសួងផែនការ និងក្រសួងសុខាភិបាល តំណាងមន្ត្រីមូលដ្ឋាន តំណាងអង្គការ Vital strategies ប្រចាំតំបន់ និងប្រចាំកម្ពុជា សរុបចំនួន៤៣រូប៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ។ រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំ...
០៨ សីហា ២០២៥
ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពផែនការអនុវត្តការងារប្រតិបត្តិការស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេ...
១៤ មីនា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងប្រកាស ស្ដីពីបែបបទនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ និងការគ្រប់គ...
០២ មិថុនា ២០២៦
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា...
២៤ ធ្នូ ២០២៥