សាលប្រជុំក្រសួងសុខាភិបាល៖ នៅរសៀលថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំប្រតិភូ និងមន្រ្តីបច្ចេកទេសចំនួន ០៧រូប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្វែងរកការឯកភាពគ្នាជាគោលការណ៍ក្នុងការរៀបចំភ្ជាប់ប្រព័ន្ធពីមូលដ្ឋានសុខាភិបាល មកប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានដើម្បីជូនដំណឹងអំពីព្រឹត្ដិការណ៍កំណើតរស់ មរណភាព និងមូលហេតុ នៃមរណភាព និងការកំណត់ចំនួនឃុំ សង្កាត់ដែលអនុវត្តយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព ឯកឧត្តម ហុក គឹមចេង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោកជំទាវ អគ្គនាយករង នៃក្រសួងសុខាភិបាល ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងមន្រ្តីក្រោមឱវាទ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស...
២៣ សីហា ២០២៥
អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហ...
២៩ មេសា ២០២៦
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារថវិកា នៃអគ្គនាយកដ្ឋា...
០៥ កក្កដា ២០២០
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងតាមដានវឌ្ឍនភាពលើការងារការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (CRS)។...
១២ មេសា ២០២៦