រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា
ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ០៩:៣៤ ព្រឹក

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៦ លោក ឧត្ដមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងគ្រូឧទ្ទេសរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីចុះត្រួតពិនិត្យ និងគាំទ្រដំណើការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក នៅតាមបណ្តាសង្កាត់ ចំណុះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
ការចុះត្រួតពិនិត្យផ្ទាល់នេះ មានគោលបំណងពិនិត្យជាក់ស្តែងអំពី ដំណើរការ និងវឌ្ឍនភាពការងារចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា កន្លងមក ព្រមទាំងពិភាក្សាអំពីចំណុចល្អ បញ្ហាប្រឈម និងសំណូមពរផ្សេងៗពីមន្រ្តីអនុវត្តផ្ទាល់នៅថ្នាក់សង្កាត់។
ការចុះតាមដាននេះ ក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធាននាយកដ្ឋាន លោកប្រធាន/នាយការិយាល័យ នាយរងការិយាល័យពីនាយកដ្ឋានអត្រានុកូលដ្ឋាន និងនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា តំណាងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ លោក លោកស្រី ចៅសង្កាត់ ស្មៀន និងជំនួយការដ្ឋបាលសង្កាត់ទាំង៧ ចំណុះខណ្ឌពោធិ៍សែនជ័យ។

អត្ថបទផ្សេងៗ

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំធ្វើតេស្តរកសារធាតុញៀន ពិនិត្យទឹកនោមសម្រាប់ថ្នាក់ដឹកនាំចាប់ពីអគ្គនាយករហូតដល់មន្រ្តី របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំធ្វើតេស្តរកសារធាតុញៀន ពិនិត្យទឹកនោមសម្រាប់ថ្នាក់ដឹកនាំចាប់ពីអគ្គនាយករហូតដល់មន្រ្តី...

០១ ធ្នូ ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មដំណាក់កាលទី១ ឆ្នាំ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មដំណាក់កាលទី១...

២៨ កុម្ភៈ ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម