អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ តំណាងស្ថានទូតអូស្រ្តាលី លោក Lincoln TEDRICK (First Secretary) និងលោកស្រី Brittany SHAND (Second Secretary) ព្រមទាំងសហការី។
កិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសហការី ក្រុមការងារស្ថានទូតអូស្រ្តាលីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕















២១ មេសា ២០២៣
ខេត្តរតនគិរី៖ នៅថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ចាន់ ថាវី ស្នងការរងទទួលផែន អត្...
៣០ កញ្ញា ២០២០
៦-កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដោយពុំចាំបាច់បង់ប្រាក់ប្រដាប់ក្តី ឬការចំណាយផ្សេងៗលើសេវាកែតម្រូវ និងមោឃភាពទិន្នន័យ នៃបញ្ជី អត្រានុកូលដ្ឋាន។ នេះគឺជា...
០៩ កក្កដា ២០១៩
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ ប...
១៦ មិថុនា ២០២០