ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជួបជាមួយក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីពិភាក្សាបន្តលើការបង្កើត "គណៈកម្មាធិការរាជធានី ខេត្ត ដឹកនាំជំរុញការអនុវត្តយន្តការច្រកចេញចូលតែមួយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ"
នៅរសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជួបជាមួយប្រតិភូ នៃអគ្គនាយកដ្ឋានរដ្ឋបាលដែលដឹកនាំដោយ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន ដើម្បីពិភាក្សាអំពីការបន្តការងារលើការបង្កើត គណៈកម្មាធិការសម្រាប់ជម្រុញការអនុវត្តយន្តការច្រកចេញចូលតែមួយថ្នាក់ជាតិ និងគណៈកម្មាធិការសម្រាប់ជម្រុញការអនុវត្តយន្តការច្រកចេញចូលតែមួយថ្នាក់ក្រោមជាតិ ដោយបញ្ចូលការងារអត្តសញ្ញាណកម្មជាការងារអាទិភាព ស្របតាមស្មារតី នៃរបាយការណ៍ប្រជុំរបស់អគ្គនាយកដ្ឋានរដ្ឋបាល លិខិតលេខ ១៤០ នមធ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស្តីពីលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រ្តី ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានរដ្ឋបាលផងដែរ៕












អបអរសាទរការចុះបញ្ជី បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១១ កក្កដា ២០២៥)។
២១ កក្កដា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍អំពីលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋ...
១២ មីនា ២០២៥
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចា...
១៧ សីហា ២០២៣
ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅខេត្ត៤ ខណៈភ្នំពេញត្រៀមសម្ពោធស្នាក់ការថ្មីមួយទៀត! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករ...
១៧ មេសា ២០២៥