ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុផុន បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលខេត្ត និងសមិទ្ធផលនានារបស់ខេត្តកំពង់ស្ពឺ និងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន
នៅព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុផុន អគ្គនាយករង តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលខេត្ត និងសមិទ្ធផលនានារបស់ខេត្តកំពង់ស្ពឺ និងពិធីប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ឯកឧត្ដម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី អាជ្ញាធរមីន ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក អគ្គនាយករង ឯកឧត្ដម អភិបាលខេត្ត អភិបាលខេត្តរង លោកអភិបាលខណ្ឌ ស្រុក ព្រមទាំងមន្ទីរ អង្គភាពជុំវិញសាលាខេត្តផងដែរ។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំនៅចំណុចសំខាន់ៗដូចខាងក្រោម៖
១. អរគុណសន្តិភាព
២. ជោគជ័យដ៏ធំធេងខេត្តកំពង់ស្ពឺអស់មីន
៣. សូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់, សហការជាមួយអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រពន្ធ័តុលាការ
៤. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយណែនាំ និងសម្រួលអោយប្រជាសហគមន៍បង្កើតតំបន់ទេសចរណ៍ដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាពធូធារ
៥. ដោះស្រាយសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ
៦. ប្រយុទ្ធប្រឆាំងគ្រឿងញៀន
៧. អនុវត្តន៏បានល្អ ភូមិឃុំមានសុវត្ថិភាព៕










ខេត្តព្រៃវែង ៖ នៅថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋ...
៣១ មីនា ២០២៥
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល...
២១ វិច្ឆិកា ២០២២
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព...
១៤ វិច្ឆិកា ២០២៣
ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន បានចុះស្រាវជ្រាវសំបុត្រអត្រានុកូលដ្ឋាន នៅរដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះ។ ខេត្តក្រចេះ៖ នៅថ្ងៃអង្គារ ១រោច ខែបឋ...
០៣ កក្កដា ២០២៦