លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសថ្នាក់ជាតិ ប្រមូលធាតុចូលដើម្បីរៀបចំផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ០៥ឆ្នាំ (២០២៤-២០២៨)
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសថ្នាក់ជាតិ ប្រមូលធាតុចូលដើម្បីរៀបចំផែនការយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ០៥ឆ្នាំ (២០២៤-២០២៨) ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ កម្មវិធីនេះប្រព្រឹត្តឡើងរយៈពេល១ថ្ងៃ នៅបន្ទប់ប្រជុំ ខេត្តបាត់ដំបង ទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ តំណាងអង្គការជាដៃគូរ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ៕












អនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ .... រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
២៧ មករា ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន INSAN CORPORATION ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័...
២៥ តុលា ២០២៤
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉...
០១ ធ្នូ ២០២២
ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៖ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋា...
២៦ មីនា ២០២០