លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារខមមីតថ្នាក់តំបន់ (RTF) និងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ខមមីតលើកទី១៥ (SOM15)
ថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣ ០២:៤៤ ព្រឹក

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារខមមីតថ្នាក់តំបន់ (RTF) និងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ខមមីតលើកទី១៥ (SOM15)

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារខមមីតថ្នាក់តំបន់ (RTF) និងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ខមមីតលើកទី១៥ (SOM15)

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារខមមីតថ្នាក់តំបន់ (RTF) និងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ខមមីតលើកទី១៥ (SOM15) ក្រោមអធិបតីភាព លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី តាមប្រព័ន្ធវីដេអូ (Zoom)។

ពិធីនេះបានប្រព្រឹត្តិទៅរយៈពេល ០២ថ្ងៃ នៅសណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ ដោយមាន ០៦ប្រទេសចូលរួមគឺៈ ប្រទេសថៃ ប្រទេសឡាវ ប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា និងប្រទេសវៀតណាម ដែលប្រទេសកម្ពុជាយើងជាម្ចាស់ផ្ទះ។

ក្នុងនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ន អង្គការក្នុង និងក្រៅរដ្ឋាភិបាលជំនាញពាក់ព័ន្ធជាច្រើនផងដែរ។

កិច្ចប្រជុំទាំងពីរនេះ មានគោលបំណងពិនិត្យពីបញ្ហាប្រឈម និងបទពិសោធន៍ នៃការអនុវត្តផែនការសកម្មភាពខមមីតលើកទី៤ (SPA-IV) ដើម្បីរៀបចំកសាងផែនការសកម្មភាពខមមីតលើកទី៥ (SPA-V) ក៏ដូចជាកំណត់សកម្មភាពជាគន្លឹះក្នុងការរៀបចំបង្កើតយន្តការបញ្ជូនឆ្លងដែន (TRM) និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីការពារសិទ្ធរបស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស រួមទាំងដំណោះស្រាយក្នុងការឆ្លើយតបទៅនឹងទម្រង់ថ្មីៗ នៃអំពើជួញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងចំណោមប្រទេសទាំង០៦នៅមហាអនុតំបន់មេគង្គ៕

អត្ថបទផ្សេងៗ

គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៧.៨៦៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបប្រមាណ៤សែន៧ម៉ឺននាក់

គិតពីម៉ោង៦ព្រឹក ថ្ងៃទី៧ដល់ម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៧.៨៦៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មា...

១០ មករា ២០២៦

អ្នកនាំពាក្យ ថ្លែងសារជូនពររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

អ្នកនាំពាក្យ ថ្លែងសារជូនពររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួបអន...

១៥ ឧសភា ២០២៥

ខេត្តកែប៖ នៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៧៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានជំងឺ ឬពិការភាព ព្រមទាំងផ្តល់ភាពងាយស្រួល ជំនាញ

ខេត្តកែប៖ នៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៧៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជួយសម្រួលដល់ប្រជាពល...

១០ មីនា ២០២៥

ឯកឧត្តម ផុន លីវីរៈ បានអញ្ចេីញចូលរួមកិច្ចប្រជុំ​ ស្ដីពីការត្រួតពិនិត្យ​ និងការគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន​ នៅសាលាស្រុកបរសេដ្ឋ​ ខេត្តកំពង់ស្ពឺ

ឯកឧត្តម ផុន លីវីរៈ បានអញ្ចេីញចូលរួមកិច្ចប្រជុំ​ ស្ដីពីការត្រួតពិនិត្យ​ និងការគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន​ នៅសាលាស្រុកបរសេដ្ឋ​ ខេត្តកំពង់ស្ព...

១៥ វិច្ឆិកា ២០២៣

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម