នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង
ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ១៤:២៩ ល្ងាច

នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង

នាថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមនៅខេត្តកំពង់ចាម និងខេត្តសៀមរាប និងប្រគល់ទទួលសម្ភារៈបច្ចេកទេស ក្រោមអធិបតីភាពលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំ នាសាលាខេត្តកំពង់ចាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានក្រុមការងារបច្ចេកទេសសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ខេត្តសៀមរាប មន្ត្រីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក លោកស្រី តំណាងអង្គការUNDP UNICEF WFP ព្រមទាំងលោក លោកស្រី មន្ត្រីរាជការជុំវិញរដ្ឋបាលខេត្តកំពង់ចាម តំណាង ឃុំ សង្កាត់ នៃខេត្តកំពង់ចាម និងខេត្តសៀមរាបផងដែរ៕

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរេីន អញ្ជេីញដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចូលរួមកម្មវិធី MOSIP Country Conversations

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរេីន អញ្ជេីញដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចូលរួមកម្មវិធី MOSIP Country Conversations ។ ទីក្រុង រ៉ា...

១២ កុម្ភៈ ២០២៦

ពិធីបើក និងបិទវគ្គបណ្តុះបណ្តាលការអនុវត្តការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ពិធីបើក និងបិទវគ្គបណ្តុះបណ្តាលការអនុវត្តការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ខេត្តកណ...

០៤ វិច្ឆិកា ២០២៤

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ នៅកម្ពុជា ដែលប្រព្រឹត្តទៅមានរយ:ពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមករា ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ នៅកម្ពុជា ដែលប្រព្រឹត្តទៅមានរយ:ពេល ៣ថ្ងៃ គឺចាប់ពីថ្ង...

១៩ មករា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម