ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល និងឯកឧត្ដម គឹម វឌ្ឍនសោភ័ណ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីសញ្ជាតិ
ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥ ១៣:០៤ ល្ងាច

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល និងឯកឧត្ដម គឹម វឌ្ឍនសោភ័ណ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីសញ្ជាតិ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល និងឯកឧត្ដម គឹម វឌ្ឍនសោភ័ណ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់ស្ដីពីសញ្ជាតិ។
ទីស្ដីការគណៈរដ្ឋមន្ត្រី៖ នៅថ្ងៃសុក្រទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល អគ្គនាយករង និងឯកឧត្ដម គឹម វឌ្ឍនសោភ័ណ អគ្គនាយករង និងជាប្រធាននាយកដ្ឋានសញ្ជាតិ តំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមអមដំណើរសមាសភាពតំណាងក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀត ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីសញ្ជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី និងអ្នកពាក់ព័ន្ធមួយចំនួន។

អត្ថបទផ្សេងៗ

ក្រុមការងារចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ និងផ្សព្វផ្សាយកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) ព្រមទាំងលេខទូរស័ព្ទប្រចាំការរបស់ក្រុមការងារសេវាកម្មអត្តសញ្ញាណកម្ម ជូនដល់មន្ត្រីបម្រើសេវា និងប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ បន្តអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្...

១៣ កុម្ភៈ ២០២០

ខេត្តកែប៖ នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សកម្មភាពជំនាញអធិការដ្ឋាននគរបាលក្រុងកែប នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបំពេញបែបបទបន្តសុពលភាព

ខេត្តកែប៖ នៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សកម្មភាពជំនាញអធិការដ្ឋាននគរបាលក្រុងកែប នៃស្នងការដ្ឋាននគរប...

១៩ មីនា ២០២៥

បើកឯកសារការងារស្ថិតិ ជូនដល់បណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ផែនអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ត...

២៩ សីហា ២០២១

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម