ពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥)
ថ្ងៃច័ន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥ ១៣:៥០ ល្ងាច

ពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥)

ពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥)។
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) ដែលរៀបចំឡើង ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានសហការជាមួយអង្គការ UNDP និងអង្គការ Vital Strategies ប្រចាំប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ នៅសណ្ឋាគារ សាន់អេនម៉ូន រីវើរសាយ (Sun & Moon Riverside)។
ក្នុងពិធីបិទសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន (គ.ជ.ដ.អ.) ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម លោកជំទាវ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន ថ្នាក់ជាតិ ឯកឧត្តម លោកជំទាវ អញ្ជើញមកពីតំណាងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ លោក លោកស្រី ភ្ញៀវកិត្តិយស ដែលអញ្ជើញមកពី រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្ដាល ព្រមទាំងតំណាងអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសមាសភាពចូលរួមសរុប២០០រូប មកពី៦៨ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងជាប្រធានលេខាធិការដ្ឋាន (គ.ជ.ដ.អ.) បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលសិក្ខាសាលាក្នុងថ្ងៃនេះ និងគោលបំណងយុទ្ធសាស្រ្តលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពី អត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស នៃអង្គសិក្ខាសាលាផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ជ.ដ.អ.) បានមានប្រសាសន៍ថ្លែងអំណរដល់តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការ ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យ ឯកជន ដែលតែងចូលរួមសហការ លើកកម្ពស់ការងារអត្តសញ្ញាណកម្មនៅកម្ពុជា សំដៅធានាការផ្តល់អត្តសញ្ញាណស្របច្បាប់នៅកម្ពុជា និងឆ្លើយនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ជារួម ការចូលរួមនេះបង្ហាញអំពីឆន្ទៈ ក្នុងការសម្រេចនូវបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធអត្តសញ្ញាណកម្មជាតិ សម្រេចឱ្យបាន "បុគ្គលគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណកម្ម" និង "មនុស្សម្នាក់អត្តសញ្ញាណតែមួយ" តាមរយៈការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ២០២៦-២០៣៥។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយអង្គការ Vital strategies អង្គការRain Barrel Lab អង្គការPlan International

ពិធីបើកកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពី “ការអនុវត្តការងារចុះបញ្ជីអត្រានុកូលដ្ឋាន” និងលិខិតបទដ្ឋានគតិយុត្តថ្មី ស្របតាមច្បាប់ស្តីពីអត្រានុកូល...

១៤ មិថុនា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងដឹកនាំវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹងមូលដ្ឋានស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងដឹកនាំវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹងមូលដ្ឋានស្ដីពីការតាមដាន ត្រួតពិនិត្យ ន...

១៦ សីហា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងលោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ឌី សុកផាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុ...

២៧ មិថុនា ២០២៣

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។ ខេត្តពោធិ៍សាត់៖ នៅរសៀល...

០១ ធ្នូ ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម