ពិធីដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (CRS) នៅរដ្ឋបាលសង្កាត់ទាំង១៥ ចំណុះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលខណ្ឌច្បារអំពៅ នៃរដ្ឋបាលរាជធានីភ្នំពេញ
ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២៦ ១៧:០៥ ល្ងាច

ពិធីដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (CRS) នៅរដ្ឋបាលសង្កាត់ទាំង១៥ ចំណុះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលខណ្ឌច្បារអំពៅ នៃរដ្ឋបាលរាជធានីភ្នំពេញ

ពិធីដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (CRS) នៅរដ្ឋបាលសង្កាត់ទាំង១៥ ចំណុះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលខណ្ឌច្បារអំពៅ នៃរដ្ឋបាលរាជធានីភ្នំពេញ។
សាលារាជធានីភ្នំពេញ៖ តាមរយៈការដាក់ឱ្យអនុវត្តប្រកាសលេខ៣០៦៨ ប្រ.ក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការងារចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិច និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (Civil Registration System – CRS)។ ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិចនេះ មានគោលបំណងក្នុងការកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងបង្កើនអត្រានៃការចុះបញ្ជីអត្រានុកូលដ្ឋាន។ ក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាសហអធិបតីជាមួយឯកឧត្តម ឆាយ វីរៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងតំណាងអង្គការ Vita Strategies, Plan International Cambodia, UNHCR, UNFPA និងអង្គការ CPDD ផងដែរ។
ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន គឺជាប្រព័ន្ធមួយដែលធានានូវការចុះបញ្ជីកំណើត មរណភាព ឱ្យមានលក្ខណៈជាសកល ជាប់លាប់ និងអចិន្ត្រៃយ៍។ ជាមួយគ្នានេះដែរ ប្រព័ន្ធ CRS ក៏បានធ្វើអន្តរប្រតិបត្តិជាមួយប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល (NCOD) របស់មូលដ្ឋានសុខាភិបាលក្នុងការជូនដំណឹងអំពីព្រឹត្តិការណ៍កំណើតរស់ និងមរណភាពផងដែរ ដើម្បីឱ្យការចុះបញ្ជីបានទាន់ពេលវេលា។ ការដាក់ដំណើរការប្រព័ន្ធនេះ នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ គឺជាការអនុវត្តការងារស្របតាមគោលបំណងយុទ្ធសាស្ត្រទី១ និងទី២ នៃផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម (ដំណាក់កាលទី១) ២០១៧-២០២៦ ដើម្បីធ្វើការវាយតម្លៃប្រព័ន្ធ CRS លើចំណុចខ្លាំង និងចំណុចដែលត្រូវកែលម្អបន្ថែមមុននឹងដាក់ដំណើរការនៅទូទាំងសង្កាត់ នៃភូមិសាស្ត្រ រាជធានីភ្នំពេញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ខាងមុខនេះ។

អត្ថបទផ្សេងៗ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជា-ថៃ។ The Ministry of Interior of the...

១៤ ធ្នូ ២០២៥

ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ថាំ វ៉ាន់នីកា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល ទទួលជួយក្រុមការងារចលនាស្រ្តី

ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ថាំ វ៉ាន់នីកា អ...

២៦ មីនា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍អំពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម...

២១ កក្កដា ២០២៥

ខេត្តកែប៖ នៅថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពក្រុមការងារចល័ត នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ

ខេត្តកែប៖ នៅថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពក្រុមការងារចល័ត នៃស្នងការដ្ឋាននគរបាលខេត្តកែ...

០២ ធ្នូ ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម