ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការរៀបចំទម្រង់ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាន និងអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃឱ្យមានការឯកភាពតាមទម្រង់តែមួយ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះផងដែរក៏មានការចូលរួម ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គាធិការ ឯកឧត្តម អគ្គនាយក ឯកឧត្តម លោកជំទាវ អគ្គនាយករង តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផង។
កិច្ចប្រជុំនេះ គឺពិភាក្សាអំពីទម្រង់ និងបែបបទនៅក្នុងការរៀបផែនការសកម្មភាព របស់អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ឱ្យមានការឯកភាពតាមទម្រង់តែមួយគឺ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងហើយកិច្ចការនេះធ្វើឡើងតាមសំណើររបស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលជាអង្គភាពទទួលបន្ទុកក្នុងការបូកសរុបសកម្មភាពរបស់ក្រសួង៕
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្...
២៨ មីនា ២០២១
ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិគ្រោះយោបល់ ជាមួយទីប្រឹក្សាអន្តរជាតិរៀបចំផែនការយុទ្ធសាស្រ្តជាតិ ដំណាក់កាលទី២...
១៥ កញ្ញា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្ដាហ៍របស់អគ្គលេខាធិការ...
៣១ មករា ២០២៥
ក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង...
១១ វិច្ឆិកា ២០២០