ក្រុមការងារចុះបើកប្រអប់សំបុត្រទាំងអស់ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ ០៣:៥០ ព្រឹក

ក្រុមការងារចុះបើកប្រអប់សំបុត្រទាំងអស់ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម

ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ៖ នៅក្នុងសប្តាហ៍នេះ ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍​ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធាន​ក្រុម​ការ​ងារបានដឹកនាំ និងចាត់តាំង​ក្រុមការងារ​ចុះបើក​ប្រអប់សំបុត្រ​ទាំងអស់ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម ក្នុងគោលបំណងប្រមូលយកនូវមតិ សំណូមពរ​ប្រជាពលរដ្ឋមកពិនិត្យ និងដោះស្រាយប្រកបដោយតម្លាភាព និងការទទួលខុសត្រូវរបស់អង្គភាពផ្តល់សេវានីមួយៗ ស្រប​តាម​គោលការណ៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

?សូមបញ្ជាក់ថា ប្រអប់សំបុត្រដែល​បានដាក់​តាមទីតាំង​ផ្តល់​សេវាអត្តសញ្ញាណកម្ម ត្រូវបានបើកជាប្រចាំខែដើម្បីប្រមូល​នូវមតិ សំណូមពរប្រជាពលរដ្ឋ។

?ទន្ទឹមនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏មានយន្តការ​មួយ​ចំនួនទៀត ដើម្បីទទួលមតិសំណូមពរ ព័ត៌មានពី​ប្រជា​ពល​រដ្ឋរួមមាន ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស ដែលរង់ចាំឆ្លើយតបជូន​ប្រជាពលរដ្ឋ​តាម​រយៈ​ការសាកសួរតាមកម្មវិធី GDI eServices ដែលអាច​ទាញ​យក Download បានក្នុង App Store ឬ Google play និងអាចទាក់​ទង​តាម​រយៈ​លេខទូរស័ព្ទប្រចាំការរាល់ម៉ោងធ្វើការដោយឥតគិតថ្លៃលេខ ០១៧ ៨៩៨ ៩១៥ ឬលេខ ១៨០០ ២០ ៨៩១៥ ឬលេខ ១២៧១៕

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងប្រកាស ស្ដីពីបែបបទនីតិវិធីនៃការចុះបញ្ជីស្នាក់នៅ និងការគ្រប់គ្រងការស្នាក់នៅ តាមប្រព័ន្ធអេឡិចត្រូនិច

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងប្រកាស ស្ដីពីបែបបទនីតិវិធីនៃការចុះបញ្ជីស្នាក់នៅ និងការគ្រប់គ្...

០៧ មីនា ២០២៦

ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវសន៍

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ  ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអ...

០៦ មេសា ២០២២

ខេត្តព្រះវិហារ៖ នៅថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបំពេញបែបបទផ្ដល់

ខេត្តព្រះវិហារ៖ នៅថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាល...

០៧ តុលា ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងបឋម ស្ដីពីផែនការយុទ្ធសាស្រ្ត ស្ដីពីការគ្រប់គ្រងដែនដី និងការលើកកម្ពស់សន្ដិសុខសណ្តាប់ធ្នាប់សាធារណៈ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ របស់ក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងបឋម ស្ដីពីផែនការយុទ្ធសាស្រ្ត ស្ដីពីការគ្រប់គ្រងដែនដី និងការលើកកម្...

២៣ វិច្ឆិកា ២០២៣

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម