ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរួមមាន៖-ប្រកាសលេខ២៨៨៤ ប្រក ចុះថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ របស់ក្រសួងមហាផ្ទៃ-សេចក្ដីណែនាំលេខ០០១ សណន ចុះថ្ងៃទី២២ខែកក្ដដា ឆ្នាំ២០២០ ស្ដីពីបែបបទនិងនិតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះក៏មានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនអត្តសញ្ញាណកម្ម លោកនាយការិយាល័យចំណុះស្នងការដ្ឋាន លោកអធិការ អធិការរង និងនាយផ្នែកទទួលអត្តសញ្ញាណកម្ម ក្រុងស្រុកទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០២ ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធ៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ទី...
០៩ ឧសភា ២០២៥
[English Below] ក្រសួងមហាផ្ទៃ ចេញសេចក្តីច្រានចោលបទអត្ថាធិប្បាយរបស់គេហទំព័រ CNA ក្រោមចំណងជើងថា “អំពើឆបោកនៅកម្ពុជា មិនទៅណាឆ្ងាយទេ ដោយសារប្រតិបត្...
០១ ធ្នូ ២០២៥
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យកែលសម្រួល ស្ដីពីបែបបទ និង...
២៣ វិច្ឆិកា ២០២៣
ខេត្តក្រចេះ៖ ថ្ងៃព្រហដ្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខ...
០៨ សីហា ២០២៤