រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពី“វឌ្ឍនភាព នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រឈម និងដំណោះស្រាយ” ក្រោមអធិបតីភាព លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុប្រធាន គ.ជ.ប.ជ និងជាប្រធានក្រុមការងារសហប្រតិបត្តិការអន្តរជាតិ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអន្ដរក្រសួង ស្ថាប័ន ពាក់ព័ន្ធជាសមាជិក គ.ជ.ប.ជ និងអង្គភាពជំនាញជាច្រើនផងដែរ៕
ឯកឧត្ដម ផុន លីវិរៈ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាមួយចំនួនលើរបាយការណ៍វឌ្ឍនភាពនៃការពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ពន្ធ័អង្គភាពចំណុះក្...
២១ វិច្ឆិកា ២០២៥
ឯកឧត្តម ឧត្ដមសេនីយ៍ឯក តាត និមល អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីអន្ដោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។...
១៤ ធ្នូ ២០២៥
ឯកឧត្តម មាស សុីផាន អញ្ជើញចូលរួមក្នុងកម្មពិធីសំណេះសំណាល ពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យសប្បុរសធម៌ "ប៉ាវសូយឡាវយិនកម្ពុជា" ខ...
០៩ សីហា ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស សុីផាន អញ្ជើញចូលរួមផ្ដល់សម្ភារមួយចំនួនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឧបត្ថម្ភកងទ័ពជើងមុខ និងឧបត្ថម្ភក្រុមប្រតិបត្តិការបង្ក្រា...
២៣ មិថុនា ២០២៦