១ឆ្នាំមកនេះ មន្ត្រីផ្តល់សៀវភៅស្នាក់នៅថ្មីជូនប្រជាពលរដ្ឋជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារជាង៤ម៉ឺនក្បាល
ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ១៣:២៥ ល្ងាច

១ឆ្នាំមកនេះ មន្ត្រីផ្តល់សៀវភៅស្នាក់នៅថ្មីជូនប្រជាពលរដ្ឋជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារជាង៤ម៉ឺនក្បាល

១ឆ្នាំមកនេះ មន្ត្រីផ្តល់សៀវភៅស្នាក់នៅថ្មីជូនប្រជាពលរដ្ឋជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារជាង៤ម៉ឺនក្បាល
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១ឆ្នាំ ដោយគិតចាប់ពី ខែសីហា ឆ្នាំ២០២៣ ដល់ខែកញ្ញាឆ្នាំ២០២៤នេះ មន្រ្តីរាជការសុីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃនៅទូទាំងប្រទេស បានផ្ដល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋបានចំនួនជាង ១០មុឺនក្បាល និងបំបែកសៀវភៅគ្រួសារថ្មី ចំនួនជាង ៤មុឺននក្បាល។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ការផ្ដល់ជូនសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់ប្រជាពលរដ្ឋនោះ លោក ទូច សុឃៈ (សុខៈ) បានលម្អិតឱ្យដឹងថា បើយោងតាមរបាយការណ៏របស់នាយកដ្ឋានអត្តសញ្ញាណ បានផ្តល់សៀវភៅស្នាក់នៅថ្មីចំនួន១៣២,៥១២ក្បាល បានបំបែកសៀវគ្រួសារថ្មីចំនួន ៤៣,៧៤៤ក្បាល និងទុតិយតា១១៦,៦៩៩ក្បាល ផ្តល់សៀវភៅគ្រួសារថ្មីចំនួន ១០០,០៤៩ក្បាល បំបែកសៀវភៅគ្រួសារថ្មី ចំនួន ៣៣,៧៨៦ក្បាល ធ្វើទុតិយតាចំនួន ៨៧,៧៨៥ក្បាល ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ ការផ្តល់សៀវភៅស្នាក់នៅបានចំនួន ៣,៣៩៨,៨៥៧ក្បាល ធ្វើទុតិយតាចំនួន ៧០៩,៦៣៧ក្បាល និងផ្តល់សៀវភៅគ្រួសារសរុប ៣,៣៩៨,៨៥៧ក្បាល ទុតិយតាចំនួន ៤៤២,០០៨ក្បាល ។
លោកបណ្ឌិត ទូច សុឃ: បានបញ្ជាក់ទៀតចំពោះការបញ្ចូលទិន្ន័យចុះបញ្ជីទៅក្នុងប្រព័ន្ធកុំព្យូទ័រ ក្នុងនោះមានដូចជា ខេត្តកែប កំពត និង១៤សង្កាត់នៃរាជធានីភ្នំពេញរួមមាន សៀវភៅស្នាក់នៅចំនួន ៣,៧៦៧គ្រួសារ មានមនុស្ស ១៥,៧៩៦នាក់ ស្រី៨,០៣០នាក់។ សៀវភៅគ្រួសារចំនួន ១,១១៥គ្រួសារ មានមនុស្ស ៤,៤៧០នាក់ ស្រី២,៣០២នាក់។ ក្នុងនោះផងដែរបើបូកយោង គិតត្រឹមថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ ការបញ្ចូលសៀវភៅស្នាក់នៅ ក្នុងប្រព័ន្ធបានចំនួន ១៦,៧៦៣គ្រួសារ និងសៀវភៅគ្រួសារបានចំនួន ៦,៧៧០គ្រួសារ។
ដោយអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមមហាផ្ទៃ បានលើកកម្ពស់គុណភាពសេវាសាធារណៈ ជាអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ដែលត្រូវអនុវត្តពីដើមនីតិកាលទី៧ ស្របតាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕
ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកននាំពាក្យ

អត្ថបទផ្សេងៗ

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញផ្នែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំណុះអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញផ្នែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំ...

១១ ឧសភា ២០២៥

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំប្រព័ន្ធបញ្ជាក់អត្តសញ្ញាណបុគ្គល នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខ...

២១ កុម្ភៈ ២០២៥

ខេត្តព្រះវិហារ៖ ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤

ខេត្តព្រះវិហារ៖ ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត...

១៣ សីហា ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “នីតិវិធីរជ្ជទេយ្យបុរេប្រទាន នីតិវិធីបើកផ្ដល់មុន និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សមិទ្ធកម្ម ជំនាន់ទី២”

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “នីតិវិធីរជ្ជទេយ្យបុរេប្រទាន នីតិវិធីបើកផ្...

២៧ មីនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម