ពិធីបិទសន្និបាតត្រួតពិនិត្យបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ
ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ ០៩:០៨ ព្រឹក

ពិធីបិទសន្និបាតត្រួតពិនិត្យបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

ពិធីបិទសន្និបាតត្រួតពិនិត្យបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅសាលប្រជុំ “អគារ S” ទីស្តីការក្រសួងមហាផ្ទៃ។
ពិធីបិទសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក ឯកឧត្តម លោកជំទាវ អគ្គនាយករង តំណាងអគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលរាជធានីខេត្ត លោកស្នងការរងនគរបាលរាជធានី ខេត្ត លោក-លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ សរុប ចំនួន៦៩៧រូប។
ក្រោយដំណើរការអង្គសន្និបាតរយៈពេលមួយថ្ងៃពេញ តាមរបៀបវារៈដែលបានគ្រោងទុក អង្គសន្និបាតបានពិនិត្យឃើញថា លទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើការងារគ្រប់គ្រងអត្តសញ្ញាណ និងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ក៏ដូចជាការចាប់ផ្តើមអនុវត្តសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញពីថ្នាក់មូលដ្ឋាន ឃុំ-សង្កាត់ ការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ការងារអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ការងារលិខិតឆ្លងដែន និងការងារសញ្ជាតិផងដែរ។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាសមាជិកា គណៈកម្មការសាខាសមាគមនារី

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង...

១១ កក្កដា ២០២៦

សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទស្សនាវីដេអូខ្លី ស្តីពីការចុះបញ្ជីកំណើតរស់ ដែលរៀបចំដោយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទស្សនាវីដេអូខ្លី ស្តីពីការចុះបញ្ជីកំណើតរស់ ដែលរៀបចំដោយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ សូមយកកូនរបស់លោកអ្...

០៥ មីនា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអត្តសញ្ញាណសញ្ជាតិខ្មែរជំហាន៥ និងប្រព័ន្ធរៀបចំបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធពាក់ព័ន្ធ

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអត្តសញ្ញាណសញ្ជាតិខ្មែរជំហាន៥ និងប្រព័ន្ធរៀបចំបញ្ជីអត្រានុកូលដ...

៣១ មករា ២០២៦

មានពលរដ្ឋ​ភៀសសឹក​​៧.៨៦៦នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​​ក្នុងចំណោមពលរដ្ឋ​ភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៧ម៉ឺននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ១៧៨.៨៩៤នាក់បន្តស្នាក់នៅជំរំ

[English below] មានពលរដ្ឋ​ភៀសសឹក​​៧.៨៦៦នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​​ក្នុងចំណោមពលរដ្ឋ​ភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប...

១០ មករា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម